មគ្គទេសក៍សម្រាប់ការតាំងទីលំនៅ៖ បញ្ជីដែលអ្នកជួលផ្ទះត្រូវពិនិត្យនៅក្នុងប្រទេសអូស្រ្តាលី

សម្រាប់អ្នកមកដល់ថ្មី រឿងដ៏លំបាកមួយនៅក្នុងចំណោមរឿងលំបាកៗដែលត្រូវប្រឈមនោះគឺការស្វែងរកទីកន្លែងរស់នៅ។ ប្រសិនបើអ្នកគឺជាអ្នកជួលផ្ទះលើកដំបូង នេះគឺជារឿងមួយចំនួនដែលអ្នកត្រូវយល់ដឹងមុនពេលចាប់ផ្តើម។

For Rent signpost on sky

Announcement signpost For Rent on the blue sky. Source: iStockphoto

ពិនិត្យមើលកិច្ចសន្យាជួលឲ្យបានច្បាស់លាស់

កិច្ច​សន្យា​ជួល​ផ្ទះ​ឬ The residential tenancy agreement គឺ​ជា​ឯកសារ​ផ្លូវ​ច្បាប់​មួយ។ វារួម​មាន​ទាំង ថ្លៃ​ឈ្នួល​ដែល​អ្នក​ត្រូវ​បង់ និង​បង់​តាម​វិធីណា។ រយៈពេល​ពេល​និង​ប្រភេទ​នៃ​ការ​ជួល ប្រាក់កក់​ដែល​ត្រូវ​បង់​និង​លក្ខខណ្ឌ​ដទៃ​ទៀត​ផងដែរ។ ទោះជាយ៉ាង​ណាក៏ដោយ សូម​កុំ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ណា​ដែល​អ្នក​មិន​យល់។
Rental agreement
rental agreement form Source: Getty Images

បង់ប្រាក់កក់

ប្រាក់កក់​គឺ​ជា​ប្រាក់​ដាច់​ដោយឡែក​មួយ​ពី​ប្រាក់​ឈ្នួល​ផ្ទះ។ វា​ដើរ​តួ​ជា​វត្ថុបញ្ចាំ​សម្រាប់​ម្ចាស់​ផ្ទះ ប្រសិន​បើ​អ្នក​មិន​ធ្វើ​តាម​លក្ខខណ្ឌ​នៃ​កិច្ច​សន្យា​ជួល​របស់​អ្នក​ទេនោះ។​ឧទាហរណ៍​នៅ​ក្នុង​រដ្ឋ​វិចថូរៀ ប្រាក់កក់​ត្រូវ​បាន​បង់​ទៅ​ឲ្យ​អាជ្ញាធរ​ទទួល​បន្ទុក​ខាង​ជួល​លំនៅ​ដ្ឋាន​ដែល​ហៅថា   ដែលរក្សា​ទុក​ប្រាក់​នេះ​នៅ​ក្នុង​គណនីមូលធន (Trust) រហូត​ដល់​ចុង​បញ្ចប់​នៃ​កិច្ច​សន្យា​ជួល​របស់​អ្នក។
Australian bank notes
Scattered Australian Cash Source: Getty Images

បំពេញរបាយការណ៍លក្ខខណ្ឌរបស់របរ (condition report)

នៅ​ពេល​ដែល​លោក​អ្នក​រើ​ចូល​ទៅ​នៅ​ក្នុង​ផ្ទះ​នេះ​ត្រូវ​បំពេញ​នូវ​របាយការណ៍​condition report សង្កេត​មើល​លក្ខខណ្ឌ​ទូទៅ​នៃ​អចលទ្រព្យ រួម​ទាំងរបស់របរ​ដែល​នៅ​ជាប់​ជញ្ជាំង​និង​គ្រឿង​សង្ហារឹម​ផងដែរ ហើយ​ត្រូវ​ប្រគល់​វា​ទៅ​ឲ្យ​ភ្នាក់ងារ​អចលទ្រព្យ​ឬ​ម្ចាស់​ផ្ទះ​វិញ​ក្នុង​ពេល​៧ថ្ងៃ។ អ្នក​និង​ម្ចាស់​ផ្ទះ​គួរ​តែ​យល់​ព្រមគ្នា​លើ​របស់​របរ​នៅ​ក្នុង​condition report មុន​ពេល​ចុះ​ហត្ថលេខា​លើ​របាយការណ៍នេះ។
House for lease
Source: AAP/Tracey Nearmy

រក្សាទុកនូវឯកសារគ្រប់យ៉ាង

វាគឺ​ជា​ការ​ណែនាំ​ឲ្យ​រក្សា​ទុក​នូវ​ច្បាប់​ចម្លង​នៃ​កិច្ច​ព្រមព្រៀង​ជួល​ផ្ទះ ​របាយការណ៍ Condition report វិក័យប័ត្រជួល និង​ប្រាក់​កក់ សំបុត្រ emails និង​កំណត់​ត្រា​ជា​លាយលក្ខណ៍​អក្សរ​នានា។

Image

យល់ដឹងពីសិទ្ធិនិងការទទួលខុសត្រូវរបស់អ្នក

ឧទាហរណ៍​នៅ​ក្នុង​រដ្ឋNSW អ្នក​មាន​សិទ្ធិ​ក្នុង​ការ​ប្រកែក​ចំពោះ​ការ​ដំឡើង​ថ្លៃ​ឈ្នួល ឬក៏​ដោះស្រាយ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​របស់​អ្នក​ដែល​ខ្ជីខ្ជា​ក្នុង​ការ​មើលថែទាំ​អចលនទ្រព្យ ដោយ​ការ​ប្តឹងទៅ​កាន់
Suburban houses
Source: AAP/Julian Smith
ឯកសារជំនួយ​​ ខ្សែវីដេអូ និង​ព័ត៌មាន​បន្ថែម​ទៀត​ស្តី​ពី​សិទ្ធិ​និង​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ជួល​ផ្ទះ​មាន​នៅ​ក្នុង​រដ្ឋ​និង​ដែនដី​និមួយ​ៗ​ជា​ច្រើន​ភាសា។

សម្រាប់​អ្នក​រស់នៅ​ក្នុង​រដ្ឋ​ NSW សូមចូលទៅកាន់   ។

សម្រាប់​អ្នក​រស់​នៅ​ក្នុង​រដ្ឋ​វិចថូរៀសូមចូលទៅកាន់ 

 

 


Share
Published 14 March 2017 6:38pm
Updated 12 August 2022 3:59pm
By Ildiko Dauba, Sopharany Hay


Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service